ការហាត់ប្រាណ ទាំង៧ប្រភេទ ដែលអាចផ្លាស់ប្តូរ រូបរាង ឲ្យមើលទៅស្រស់ស្អាត
តើលោកអ្នក
កំពុងតែស្វែងរកវិធីហាត់ប្រាណ ដែលមានប្រសិទ្ធិភាព ដើម្បីជាជំនួយ
និងការផ្លាស់ប្តូររូបរាង របស់អ្នកមែនទេ? មានលំហាត់ប្រាណ ដ៏អស្ចារ្យមួយចំនួន
ដែលអាចជួយអ្នក ឲ្យឈានដល់គោលដៅ រក្សារាងរបស់អ្នក។ ខាងក្រោមនេះ
គឺជាវិធីហាត់ប្រាណទាំង៧ប្រភេទ ដែលអាចឲ្យអ្នករក្សារាងបាន ហើយថែមទាំងមាន
សុខភាពល្អថែមទៀផង៖
១. ការលោតអន្ទាក់
ខ្សែលោតអន្ទាក់
គឺមានតម្លៃថោកសមរម្យ អាចយកទៅបានគ្រប់ទីន្លែង និងងាយស្រួលក្នុងការទុកដាក់
ហើយលោកអ្នក អាចអនុវត្ត ការហាត់ប្រាណ ដោយការលោតអន្ទាក់នេះ
បាននៅគ្រប់ទីកន្លែង ព្រោះតែវាជាកីឡាម្យ៉ាងដែលមាន
ភាពងាយស្រួលក្នុងការអនុវត្ត និងទទួលបានលទ្ធផលល្អថែមទៀតផង។
២. ការអង្គុយជារាងមុំកែង
ការធ្វើលំហាត់ប្រាណប្រភេទនេះ
មានឥទ្ធិពលជួយកាត់បន្ថយ ការបរិភោគដែលនាំឲ្យហល់ពោះ ហើយអាចពង្រឹងរាងកាយ
និងដុតកាឡូរី បានឆាប់រហ័ស។ ដើម្បីជំរុញការដុតកាឡូរី នៅក្នុងខ្លួនរបស់អ្នក
បានកាន់តែឆាប់រហ័សនោះ លោកអ្នកអាចអង្គុយរបៀបនេះ ហើយលោតតិចៗ ផងនោះ
វាកាន់តែមានប្រសិទ្ធិភាព។
៣. អាហ្វង់
មនុស្សជាច្រើន
បានចៀសវាងការធ្វើ លំហាត់ប្រាណបែបអាហ្វង់នេះ ដោយសារតែគេមិនយល់ពី
អត្ថប្រយោជន៍របស់វា តាមពិតទៅ លំហាត់ប្រាណប្រភេទនេះ បានជួយទៅដល់រាងកាយ
ជាច្រើនដែលអ្នកនឹកស្មានមិនដល់។ អាហ្វង់ អាចជួយទៅដល់សាច់ដុំផ្សេងគ្នា
នៅក្នុងស្មា និងដៃ ហើយសូមព្យាយាមផ្លាស់ប្តូរ របៀបនៃការអាហ្វង់របស់អ្នក
ដើម្បីកុំឲ្យលោកអ្នក មានការធុញទ្រាន់ ជាមួយនឹងការហាត់ប្រាណ ប្រភេទនេះ។
៤. ការហាត់ប្រាណ បើកសួត (ដូចក្នុងរូបភាព)
ការធ្វើឲ្យសាច់ដុំជើងរបស់អ្នក
កាន់តែមានសភាពតឹង ហើយព្យាយាមបើកសួតរបស់អ្នក ដោយដាក់ជើងរបស់អ្នក
ដាច់ដោយឡែកពីគ្នា (ដូចក្នុងរូបភាព) និងធ្វើចលនាដៃ ជាមួយនឹងដុំដែកតូចៗ
នោះលោកអ្នកនឹងទទួលបាន នូវការបើកសួតដ៏ល្អ ហើយវាអាចជួយ ទៅដល់បេះដូងថែមទៀតផង។
លោកអ្នកគួរជ្រើសរើសយក លំហាត់ប្រាណបើកសួតចំនួន៣ ក្នុងចំណោម១០ប្រភេទ
មកអនុវត្តក្នុងមួយថ្ងៃៗ ដើម្បីទទួលបាននូវប្រសិទ្ធិភាព គួរជាទីពេញចិត្ត។
៥. ហែលទឹក
នេះជាដំណឹងដ៏ល្អ សម្រាប់អ្នកដែលចូលចិត្ត
កីឡាហែលទឹកទាំងអស់ និងសម្រាប់អ្នកដែលចង់ផ្លាស់ប្តូរ រូបរាងរបស់ពួកគេ។
ហែលទឹក គឺជាការហាត់ប្រាណមួយប្រភេទ ដែលមានប្រសិទ្ធិភាព ដែលអាចជួយពង្រឹង
ផ្នែកខាងក្នុងរាងកាយរបស់អ្នក និង ធ្វើការទៅលើសាច់ដុំផ្សេងៗគ្នា បានយ៉ាងល្អ។
៦. ការរត់
ការហាត់ប្រាណ ដោយរត់មានអត្ថប្រយោជន៍ ជាច្រើនដូចជា បំបាត់ភាណតានតឹង
កាត់បន្ថយជំងឺបាក់ទឹកចិត្ត ការដុតកាឡូរី និងការរក្សាសុខភាព។ ពេលព្រឹក
ជាពេលដ៏ល្អសម្រាប់ការរត់នេះ វាអាចធ្វើឲ្យអារម្មណ៍របស់លោកអ្នក
ស្រស់ថ្លាថែមទៀតផង។
៧. ជិះកង់
ជិះកង់
គឺជាការធ្វើលំហាត់ប្រាណ ដ៏អស្ចារ្យ ព្រោះតែវាអាចធ្វើអ្នក
បញ្ចេញកម្លាំងពីខ្លួនអ្នកគ្រប់កន្លែង ជាពិសេសគឺការអនុវត្តទៅលើសាច់ដុំជើង
ហើយវាកាន់តែរីករាយ ប្រសិនបើអ្នកធ្វើការហាត់ប្រាណបែបនេះ
ជាមួយនឹងមិត្តភក្តិរបស់អ្នក។
សូមអនុវត្តនូវ
របៀបណាមួយក៏បាន ក្នុងចំណោមលំហាត់ប្រាណ ទាំង៧ខាងនេះ
ដើម្បីទទួលបាននូវសុខភាពល្អ និងការផ្លាស់ប្តូរ រូបរាងឲ្យមើលទៅស្រស់ស្អាត៕