របៀបហាត់ប្រាណ ១០យ៉ាងជួយពន្លូតកម្ពស់

កម្ពស់គឺជាចំណុចមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា ព្រោះវាអាចជួយឲ្យយើងមាន រូបរាងស្រស់ស្អាតឬមើលទៅសង្ហាជាង។ បើលោកអ្នកមានកម្ពស់ទាប ហើយមានបំណងចង់លូតកម្ពស់ មានវិធីច្រើនយ៉ាង ដូចជាលេបថ្នាំ ចាក់ថ្នាំ ឬឱសថប៉ូវផ្សេងៗទៀត។ ប៉ុន្តែវាអាចគ្មានប្រសិទ្ធភាពខ្ពស់ ប្រសិនបើខ្វះការហាត់ប្រាណ ដូច្នេះខាងក្រោមនេះគឺជាលំហាត់មួយចំនួន ជំនួយការលូតកម្ពស់ប្រសើរបំផុត៖
១. ហែលទឹក៖
ការហែលទឹកតម្រូវឲ្យអ្នកប្រើប្រាស់កម្លាំងដៃ និងកម្លាំងជើង ដូច្នេះវាអាចជួយអ្នកលូតកម្ពស់បានដោយមិនដឹងខ្លួន ប្រសិនបើអ្នកអនុវត្ត ២ម៉ោងក្នុង១ថ្ងៃជាប្រចាំ។
២. ព្យូរខ្លួនឬលើកខ្លួន៖
ការហាត់ប្រាណប្រភេទនេះ វាតម្រូវឲ្យអ្នកប្រើកម្លាំងដៃទាញ ដើម្បីលើកដងខ្លួនទាំងអស់ឡើង ហើយជើងរបស់អ្នកសំយុងចុះក្រោម ឬចេញកាយវិការផ្សេងៗ វាមានប្រយោជន៍ខ្លាំង ដែលអាចជួយពន្លូតកម្ពស់របស់អ្នកបាន។
៣. ឱនងើបប៉ះម្រាមជើង៖
ការឱនងើបដោយយកដៃទាំង ២ប៉ះម្រាមជើង វាអាចជួយសម្រួល ឲ្យចង្កេះរបស់អ្នកនិងសរសៃធ្វើចលនាបានល្អ។
៤. ពត់ខ្លួនឡើងលើ៖ 
អ្នកអាចដេកផ្កាប់មុខ ប៉ុន្តែពត់ខ្លួនងើបក្បាលឡើងលើ ដូចពស់វែក។ ពេលអ្នកធ្វើដូចនេះ កាន់តែច្រើន វាអាចជួយឲ្យឆ្អឹងខ្នងរបស់អ្នកកាន់តែលូតលាស់ល្អ។
៥. ដេកផ្ងារងើបខ្លួនឡើង៖
របៀបហាត់ប្រាណនេះ គោលបំណងគឺជួយសម្រួលដល់ឆ្អឹងខ្នង ចង្កេះ និងត្រគាកហើយក៏ជារបៀបហាត់ប្រាណមួយ ដែលគេទទួលស្គាល់ថាអាចជួយពន្លូតកម្ពស់ល្អបំផុតដែរ។
៦. ហាត់កំភួនជើង៖ 
ការហាត់យកសាច់ដុំកំភួនជើង គឺត្រូវឈរ ដៃសងខាងទប់ជញ្ជាំង ហើយត្រូវប្រមូលទម្ងន់ខ្លួនរបស់អ្នកទាំងអស់ ទៅលើជើងម្ខាង បន្ទាប់មកប្ដូរជើងឆ្វេងទៅស្ដាំរាល់ ២០ ដល់ ៣០វិនាទីម្ដង។
៧. ហាត់ធ្វើរាងដូចតុ៖
ការហាត់ប្រាណប្រភេទនេះ អ្នកត្រូវផ្ងារខ្លួនឡើងលើហើយជើង និងដៃទាំងសងខាងត្រូវត្រដងខ្លួនឲ្យរាងដូចតុ។ លំហាត់នេះពិបាកពិតមែន តែវាអាចជួយលូតកម្ពស់ល្អប្រសើរណាស់។
៨.លោតខ្សែ៖ 
ការលោតខ្សែ គឺជាការហាត់ប្រាណមួយ ជួយឲ្យដងខ្លួនមានចលនាល្អ ជាពិសេសគឺជើងទាំង២ នឹងរឹងមាំល្អ ហើយជួយឲ្យអ្នកលូតកម្ពស់បានល្អផងដែរ។
៩.អង្គុយលោត៖
ការលោតយ៉ាងហ្នឹងវាអាចជួយឲ្យអ្នកកាន់តែខ្ពស់បាន អ្នកអាចអនុវត្តនៅឯផ្ទះក៏បានឬលេងបាល់បោះ បាល់ទះ...ក៏បាន។
១០.បោះដៃនិងជើងទៅមុខ៖
អ្នកត្រូវអង្គុយរាបលើកម្រាល ហើយសណ្ដូកជើងទាំងសងខាងត្រង់ទៅមុខ និងសន្ធឹងដៃសងខាងទៅមុខផងដែរ។ ចលនានេះ ជួយឲ្យឆ្អឹងខ្នងលូតលាស់ល្អ និងជួយឲ្យកម្ពស់របស់អ្នកខ្ពស់ជាងដូចគ្នា។

Popular posts from this blog

ការហាត់ប្រាណ ទាំង៧ប្រភេទ ដែលអាចផ្លាស់ប្តូរ រូបរាង ឲ្យមើលទៅស្រស់ស្អាត