Posts

Showing posts from June, 2017

អត្ថប្រយោជន៍​​ដ៏​អស្ចារ្យ​ដែល​គូ​ស្នេហ៍​​​ទទួល​បាន​ពេល​ដែល​ហាត់​ប្រាណ​ជាមួយ​គ្នា

Image
ការ​ហាត់ប្រាណ​ឬ​លេង​កីឡា​គឺ​ជា​រឿង​​ដ៏​ល្អ​មួយ​ដែល​អ្នក​គួរ​តែ​ធ្វើ​ ហើយ​វា​រឹត​តែ​ពិសេស​បើ​អ្នក​អាច​ហាត់​ឬ​លេង​​ជា​មួយ​ដៃគូ​របស់​អ្នក​​ព្រោះ​វា​ពិត​ជា​ផ្ដល់​អត្ថប្រយោជន៍​​ជា​ច្រើន​ដូចជា​៖​​ 1. ជំរុញ​ទំនាក់ទំនង​របស់​អ្នក​ឲ្យ​កាន់​តែ​ជិតស្និទ្ធ​ ៖​ នៅ​ពេល​ដែល​អ្នក​លេង​កីឡា​ ឬ​ហាត់​ប្រាណ​ជាមួយ​ដៃគូ​របស់​អ្នក​ នោះ​វា​រឹត​តែ​អ្នក​និង​គាត់​កាន់​តែ​ស្និទ្ធស្នាល​ មាន​ពេល​ជាមួយ​គ្នា​កាន់​តែ​ច្រើន​។ 2. ការ​ហាត់​ប្រាណ​របស់​អ្នក​កាន់​តែ​មាន​ប្រសិទ្ធភាព​ ៖ ​ ពេល​ដែល​អ្នក​ធ្វើ​អ្វី​ដែល​មាន​ដៃ​គូ​​នៅ​ជាមួយ​ អ្នក​ប្រាកដ​​ជា​មាន​ទឹកចិត្ត ហើយ​​ចង់​ឲ្យ​គាត់​ឃើញ​​ថា​អ្នក​ល្អ​ ពូកែ​ ដូច្នេះ​អ្នក​ប្រាកដ​ជា​ខំប្រឹង​ធ្វើ​វា។ 3. ធ្វើ​ឲ្យ​ដៃ​គូ​របស់​អ្នក​មាន​អារម្មណ៍​ពិសេស​ ៖ ​ នៅ​ពេល​ដែល​អ្នក​ធ្វើ​អ្វី​ក៏​មាន​គាត់​​​ហើយ​គាត់​ក៏​មាន​អ្នក​ នោះ​ពិត​ជា​ធ្វើ​ឲ្យ​គូស្នេហ៍​មាន​អារម្មណ៍​កក់​ក្ដៅ​ និង​គិត​ថា​ខ្លួន​ឯង​ពិសេស​បំផុត។ 4. ជួយ​ឲ្យ​អ្នក​ឆាប់​សម្រេច​គោល​ដៅ​ ៖ ​ ពេល​ខ្លះ​អ្នក​ហត់​ អ្នក​បាក់​ទឹក​ចិត្ត​ មិន​ចង់​បន្ត​ហាត់​ ឬ​លេង​វា​ទៀត​ តែ​ពេល​ដែល​មាន​ការ​លើក​ទឹក​ចិត្ត​ពី​មនុស្ស​ដែល​អ្នក​ស្រឡា...

ហេតុ​ផល​៥​យ៉ាង​ដែល​ស្រី​ៗ​គួរតែ​លេង​កីឡា​

Image
ដូច​ដែល​អ្នក​ដឹង​ហើយ​ថា​កីឡា​បាន​នាំ​មក​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ ប៉ុន្តែ​យើង​ឃើញ​ថា​ភាគ​ច្រើន​មាន​តែ​ប្រុស​ទេ​ដែល​ចូលចិត្ត​លេង។​ អ្វី​ដែល​ល្អ​ស្រី​ៗ​គួរ​តែ​ព្យាយាម​លេង​កីឡា​ខ្លះ​ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​​៖     1.ធ្វើ​ការ​​ងារ​បាន​ល្អ​​៖ មនុស្ស​ដែល​លេង​កីឡា​គឺ​​អភិវឌ្ឍន៍​ការ​ចងចាំ ការ​រៀន​សូត្រ​ និង​ការ​ផ្ដោត​សំខាន់ទៅ​លើ​អ្វី​ដែល​ខ្លួន​ឯង​កំពុង​ធ្វើ។ 2.យល់​ពី​ការ​ងារ​ជា​ក្រុម​ និង​ជំនាញ​៖​ កីឡា​បាន​បាន​បង្រៀន​អ្នក​ឲ្យ​ចេះ​ធ្វើ​ការងារ​ជា​ក្រុម​ ចេះ​សហការ​គ្នា​ ធ្វើ​ការ​ជាមួយ​គ្នា​ ដើម្បី​សម្រេច​គោលដៅ​រួម​មួយ​​ហើយ​ជំនាញ​ទាំង​នេះ​ពិត​ជា​សំខាន់​សម្រាប់​ការ​រស់​នៅ​ណាស់​។ ​3.កីឡា​ធ្វើ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​៖​ ដូច​អ្នក​ដឹង​ហើយ​ថា​ការ​លេង​កីឡា​គឺ​ធ្វើ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​ រឹង​មាំ និង​រូប​រាង​ស្រស់​ស្អាត​។ @លេង​កីឡា​ធ្វើ​ឲ្យ​អ្នក​មាន​ទំនុក​ចិត្ត៖​ ពេល​ដែល​អ្នក​លេង​កីឡា​អ្នក​ត្រូវ​ការ​ទំនុក​ចិត្ត​​ដើម្បី​យក​ឈ្នះ​លើ​ដៃ​គូ​ ដូច្នេះ​កីឡា​បាន​ពង្រឹង​ទំនុក​ចិត្ត​អ្នក​យ៉ាង​ខ្លាំង។ 4.លេង​កីឡា​អាច​កាត់​បន្ថយ​សម្ពាធ​ដែល​អ្នក​មាន​៖ ពេល​ដែល​អ្នក​មិន​សប្បាយ​ ស្មុគស្មាញ​ កីឡា​អា...