កម្ពស់គឺជាចំណុចមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា ព្រោះវាអាចជួយឲ្យយើងមាន រូបរាងស្រស់ស្អាតឬមើលទៅសង្ហាជាង។ បើលោកអ្នកមានកម្ពស់ទាប ហើយមានបំណងចង់លូតកម្ពស់ មានវិធីច្រើនយ៉ាង ដូចជាលេបថ្នាំ ចាក់ថ្នាំ ឬឱសថប៉ូវផ្សេងៗទៀត។ ប៉ុន្តែវាអាចគ្មានប្រសិទ្ធភាពខ្ពស់ ប្រសិនបើខ្វះការហាត់ប្រាណ ដូច្នេះខាងក្រោមនេះគឺជាលំហាត់មួយចំនួន ជំនួយការលូតកម្ពស់ប្រសើរបំផុត៖ ១. ហែលទឹក៖ ការហែលទឹកតម្រូវឲ្យអ្នកប្រើប្រាស់កម្លាំងដៃ និងកម្លាំងជើង ដូច្នេះវាអាចជួយអ្នកលូតកម្ពស់បានដោយមិនដឹងខ្លួន ប្រសិនបើអ្នកអនុវត្ត ២ម៉ោងក្នុង១ថ្ងៃជាប្រចាំ។ ២. ព្យូរខ្លួនឬលើកខ្លួន៖ ការហាត់ប្រាណប្រភេទនេះ វាតម្រូវឲ្យអ្នកប្រើកម្លាំងដៃទាញ ដើម្បីលើកដងខ្លួនទាំងអស់ឡើង ហើយជើងរបស់អ្នកសំយុងចុះក្រោម ឬចេញកាយវិការផ្សេងៗ វាមានប្រយោជន៍ខ្លាំង ដែលអាចជួយពន្លូតកម្ពស់របស់អ្នកបាន។ ៣. ឱនងើបប៉ះម្រាមជើង៖ ការឱនងើបដោយយកដៃទាំង ២ប៉ះម្រាមជើង វាអាចជួយសម្រួល ឲ្យចង្កេះរបស់អ្នកនិងសរសៃធ្វើចលនាបានល្អ។ ៤. ពត់ខ្លួនឡើងលើ៖ អ្នកអាចដេកផ្កាប់មុខ ប៉ុន្តែពត់ខ្លួនងើបក្បាលឡើងលើ ដូចពស់វែក។ ពេលអ្នកធ្វើដូចនេះ កាន់តែច្រើន វាអាចជួយឲ្យឆ្អឹងខ្នងរបស់អ្នកកាន់តែលូតលាស់ល្អ។ ៥. ដេកផ្ងារងើបខ្លួ