អត្ថប្រយោជន៍​​ដ៏​អស្ចារ្យ​ដែល​គូ​ស្នេហ៍​​​ទទួល​បាន​ពេល​ដែល​ហាត់​ប្រាណ​ជាមួយ​គ្នា

ការ​ហាត់ប្រាណ​ឬ​លេង​កីឡា​គឺ​ជា​រឿង​​ដ៏​ល្អ​មួយ​ដែល​អ្នក​គួរ​តែ​ធ្វើ​ ហើយ​វា​រឹត​តែ​ពិសេស​បើ​អ្នក​អាច​ហាត់​ឬ​លេង​​ជា​មួយ​ដៃគូ​របស់​អ្នក​​ព្រោះ​វា​ពិត​ជា​ផ្ដល់​អត្ថប្រយោជន៍​​ជា​ច្រើន​ដូចជា​៖​​
1. ជំរុញ​ទំនាក់ទំនង​របស់​អ្នក​ឲ្យ​កាន់​តែ​ជិតស្និទ្ធ​ ៖​ នៅ​ពេល​ដែល​អ្នក​លេង​កីឡា​ ឬ​ហាត់​ប្រាណ​ជាមួយ​ដៃគូ​របស់​អ្នក​ នោះ​វា​រឹត​តែ​អ្នក​និង​គាត់​កាន់​តែ​ស្និទ្ធស្នាល​ មាន​ពេល​ជាមួយ​គ្នា​កាន់​តែ​ច្រើន​។
2. ការ​ហាត់​ប្រាណ​របស់​អ្នក​កាន់​តែ​មាន​ប្រសិទ្ធភាព​ ៖​ ពេល​ដែល​អ្នក​ធ្វើ​អ្វី​ដែល​មាន​ដៃ​គូ​​នៅ​ជាមួយ​ អ្នក​ប្រាកដ​​ជា​មាន​ទឹកចិត្ត ហើយ​​ចង់​ឲ្យ​គាត់​ឃើញ​​ថា​អ្នក​ល្អ​ ពូកែ​ ដូច្នេះ​អ្នក​ប្រាកដ​ជា​ខំប្រឹង​ធ្វើ​វា។

3. ធ្វើ​ឲ្យ​ដៃ​គូ​របស់​អ្នក​មាន​អារម្មណ៍​ពិសេស​ ៖​ នៅ​ពេល​ដែល​អ្នក​ធ្វើ​អ្វី​ក៏​មាន​គាត់​​​ហើយ​គាត់​ក៏​មាន​អ្នក​ នោះ​ពិត​ជា​ធ្វើ​ឲ្យ​គូស្នេហ៍​មាន​អារម្មណ៍​កក់​ក្ដៅ​ និង​គិត​ថា​ខ្លួន​ឯង​ពិសេស​បំផុត។
4. ជួយ​ឲ្យ​អ្នក​ឆាប់​សម្រេច​គោល​ដៅ​ ៖​ ពេល​ខ្លះ​អ្នក​ហត់​ អ្នក​បាក់​ទឹក​ចិត្ត​ មិន​ចង់​បន្ត​ហាត់​ ឬ​លេង​វា​ទៀត​ តែ​ពេល​ដែល​មាន​ការ​លើក​ទឹក​ចិត្ត​ពី​មនុស្ស​ដែល​អ្នក​ស្រឡាញ់​នោះ​អ្នក​នឹង​​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​​ធ្វើ​វា​បន្ត​​។
5. កាត់​បន្ថយ​ការ​ស្មុគស្មាញ​ និង​បង្កើន​អារម្មណ៍​ល្អ​ ៖​ ដូច​អ្នក​ដឹង​ហើយ​ថា​ការ​ហាត់ប្រាណ​ ឬ​លេង​កីឡា​អាច​ជួយ​បំបាត់​ភាព​ស្មុគស្មាញ​ អារម្មណ៍​មិន​ល្អ​ និង​ជួ​ឲ្យ​សុខភាព​ល្អ​ ដូច្នេះ​អ្នក​និង​គាត់​ក៏​មិន​សូវ​ជា​មាន​រឿង​មិន​ល្អ​ជាមួយ​គ្នា​ដែរ។
ដូច្នេះ​បើ​អាច​អ្នក​គួរតែ​ហាត់ប្រាណ​ ឬ​លេង​កីឡា​ជាមួយ​ដៃគូ​របស់​អ្នក​ទៅ​ព្រោះ​វា​ពិត​ជា​ល្អ​ខ្លាំង​ណាស់​។

Popular posts from this blog

ការហាត់ប្រាណ ទាំង៧ប្រភេទ ដែលអាចផ្លាស់ប្តូរ រូបរាង ឲ្យមើលទៅស្រស់ស្អាត

របៀបហាត់ប្រាណ ១០យ៉ាងជួយពន្លូតកម្ពស់