គួរដឹង! ការហាត់ប្រាណ របស់ស្ត្រី មានផ្ទៃពោះ អាចជួយឲ្យ ទារកគេចផុត ពីរោគបេះដូង!
បរទេស៖
កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្រ្តបាន បញ្ចេញរបាយការណ៍ ថ្មីមួយទៀត
ទាក់ទងទៅនិង វិធីល្អៗសម្រាប់ មាតាដែលកំពុង ពរពោះដោយបាន លើកឡើងថា ពួកគេគួរតែ
ធ្វើការហាត់ប្រាណ ជាប្រចាំដើម្បី អាចឲ្យទារក របស់ខ្លួន ជៀសផុតពី
ការប្រឈមមុខ និងការឡើង សំពាធឈាមខ្ពស់ នៅពេលធំឡើង។
យោងតាមរបាយការណ៍
របស់ក្រុមអ្នក វិទ្យាសាស្រ្តបាន ឲ្យដឹងថា កុមារដែលមាន ម្តាយជាអ្នក
ហាត់ប្រាណជា ប្រចាំនោះ ពួកគេតែងតែ មានសំពាធឈាមទាប ដែលជាកត្តា ដ៏សំខាន់មួយ
សម្រាប់សុខភាព របស់ពួកគេ នៅពេលដែល ឈានដល់អាយុ ចាប់ពី១០ឆ្នាំ ឡើងទៅ។
ផ្ទុយទៅវិញ
ប្រសិនបើម្តាយ ដែលកំពុងមាន ផ្ទៃពោះជា ពិសេសចាប់ពី ៥ទៅ៦ខែនោះ មិនធ្លាប់ឬ
ក៏មិនសូវបាន ហាត់ប្រាណនោះទេ អាចនឹងធ្វើឲ្យ ទារក កើតចេញមក មានទំងន់ស្រាល
ព្រមទាំងប្រឈម មុខនឹងការឡើង សំពាធឈាមដែល អាចនាំឲ្យមាន ជំងឺរោគបេះដូង
ឬក៏ដាច់សរសៃ ឈាមក្នុងខួរក្បាល នៅពេលដែលកូនៗ របស់ពួកគេធំឡើង។
លោកសាស្ត្រាចារ្យ
James Pivarnik អ្នកដឹកនាំ ក្នុងការស្រាវជ្រាវ នៃសាកលវិទ្យាល័យ Michigan
របស់សហរដ្ឋអាមេរិក បាននិយាយថា “លំហាត់ប្រាណ របស់ស្ត្រីដែល កំពុងមានផ្ទៃពោះ
គឺពិតជាសំខាន់ណាស់ សម្រាប់ទារក ក្នុងផ្ទៃរបស់ពួកគេ ហើយសកម្មភាព បែបនេះក៏អាច
ជួយរារាំង នូវគ្រោះថ្នាក់ដែល ទាក់ទងរវាង សរសៃឈាម និងបេះដូង ដល់ទារក
ដែលស្ថិតនៅ ក្នុងស្បូនបាន យ៉ាងប្រសើរ ផងដែរ”។
និយាយជារួម ការហាត់ប្រាណ សម្រាប់ស្ត្រីដែល កំពុងពរពោះ គឺជារឿងសំខាន់មួយ ដែលអាចជួយ រក្សាសុខភាពល្អ ដល់ទាំងមាតា និងទារក ក្នុងផ្ទៃ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?