៥​ក្បាច់​សម្រក​ខ្លាញ់​ក្បាល​ពោះ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង

ការ ​ហាត់​ប្រាណ​ជា​រឿង​សំខាន់​សម្រាប់​សុខភាព ប៉ុន្តែ​មនុស្ស​ជា​ច្រើន​តែង​យក​លេស​ថា​រវល់ ទើប​បណ្ដាល​ឲ្យ​ខ្លាញ់​ក្បាល​ពោះ​កើន​ឡើង​ជា​លំដាប់។ ដើម្បី​កុំ​ឲ្យ​បញ្ហា​នេះ​កើត​ឡើង​បន្ត​ទៀត លោក Grim ដែល​ធ្លាប់​ស្រាវជ្រាវ​ច្រើន​​​ពី​តិកនិក​ហាត់​ប្រាណ បាន​បង្ហាញ ៥​ក្បាច់​ងាយ​ៗ អាច​ឲ្យ​លោក​អ្នក​អនុវត្ត​សម្រក​ខ្លាញ់​ក្បាល​ពោះ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​ បាន។


យ៉ាង ​ណា​ក្ដី Grim បាន​បញ្ជាក់​ថា ការ​ហាត់​ប្រាណ​ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​ព្យាយាម និង​អត់ធ្មត់​បំផុត ទើប​អាច​សម្រេច​តាម​ចិត្ត​ចង់​បាន។ ការ​ហាត់​ប្រាណ​សម្រក​តែ​ក្បាល​ពោះ​គ្មាន​ប្រសិទ្ធភាព​ខ្លាំង​ឡើយ លុះ​ត្រា​ហាត់​គ្រប់​ផ្នែក​ទាំង​អស់​ទើប​បាន​ផល ប៉ុន្តែ​ប្រសិន​បើ​លោក​អ្នក​រវល់​គួរ​ចំណាយ​ពេល​ខ្លះ​ហាត់​នៅ​ផ្ទះ​ដោយ​ ខ្លួន​ឯង។
ម្ចាស់ ​ Page Facebook “Cambodia Gym Lover” បាន​​អះ​អាង​ថា ខ្លួន​ចាប់​ផ្ដើម​ហាត់​ដំបូង​ដោយ​គ្មាន​ក្បួន​ខ្នាត ទើប​ធ្វើ​ឲ្យ​រាងកាយ​ខូច​អស់។ ប៉ុន្តែ​ក្រោយ​មក លោក​បាន​កំណត់​ការ​ហាត់​ប្រាណ​មាន​បែប​ផែន​ត្រឹម​ត្រូវ​រយៈ​ពេល ១​ឆ្នាំ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ជាតិ​ខ្លាញ់​ចុះ​នៅ​សល់ ៨ភាគ​រយ ខណៈ​ដែល​កាល​ពី​មុន​មាន​ដល់​ទៅ​ជាង ២០​ភាគ​រយ៕

Popular posts from this blog

ការហាត់ប្រាណ ទាំង៧ប្រភេទ ដែលអាចផ្លាស់ប្តូរ រូបរាង ឲ្យមើលទៅស្រស់ស្អាត

របៀបហាត់ប្រាណ ១០យ៉ាងជួយពន្លូតកម្ពស់