Workout Tips for Those in Pursuit of their Ideal Body Shape

Have you ever been frustrated that you don’t have the ideal body, and wondered how to get it? And what is your definition of good looking? To look good and improve your body shape, you need to exercise every part of your body.
A few years ago, Mr. Grim, manager of the popular Facebook page “Cambodia Gym Lover,” found that he had grown flabby due to an unhealthy diet. But after only 14 months of doing the right workout, his body shape was close what he wanted.
Cambodia Gym Lover was created to share and answer problems relating to fitness and working out. Mr. Grim is self-taught, learning from research on the Internet, including YouTube, and through self-experimentation.
According to Mr. Grim, there is a lot of confusion among the public when it comes to identifying the ideal shape.
 អ្វី​ទៅ​ដែល​ហៅ​ថា​រូបរាង​សង្ហារ?
លោក Grim បាននិយាយ​ថា​ មនុស្ស​ភាគ​ច្រើន​ តែង​តែ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ហាត់​ប្រាណ​ដើម្បី​ទទួល​បាន​ សាច់ដុំ​ក្បាល​ពោះ​ ៦ កង់​ តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ជាក់​ស្តែង​ រូបរាង​សង្ហារ​ពិត​ប្រាកដ​គួរ​តែ មាន​សាច់ដុំគ្រប់​កន្លែង​​សាកសម​នឹង​រូបរាង​របស់​ខ្លួន។ 
លោក ​ Grim ដែល​បាន​ចែក​រំលែក​បទពិសោធន៍​ក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ​នៅ​ក្នុង​ Facebook Page របស់​ខ្លួន​ ​បាន​ថ្លែង​ថា​ បើ​សិន​ជា​អ្នក​ចង់​បាន​រូបរាង​ស្អាត​ អ្នក​គួរ​ចាប់​ផ្តើម​ធ្វើ​កាលវិភាគ​ហាត់​ប្រាណ​ឲ្យ​បាន​ត្រឹម​ត្រូវ​។ លោក​បន្ត​ថា​ ការ​ធ្វើ​លំហាត់​ប្រាណ​ចែក​ចេញ​ជា​ ៥​ ផ្នែក​ គឺ​ការ​ហាត់​ប្រាណ​ ដៃ​ ជើង​និង​គូទ​ ក្បាលពោះ ខ្នង​ និង​ស្មា។ លោក​និយាយ​ថា​ អ្នក​ដែល​ទើប​តែ​ចាប់​ផ្តើម​ហាត់​ប្រាណ​គប្បី​បែង​ចែក​ ១​ថ្ងៃ​សម្រាប់​ការ​ហាត់​ប្រាណ​១​ផ្នែក​ ហើយហាត់​​ផ្នែក​ផ្សេង​បន្ត​​ទៀត​នា​ថ្ងៃ​បន្ទាប់។
លោក ​បញ្ជាក់​ថា​ សម្រាប់​អ្នក​ដែល​ហាត់​ប្រាណ​រហូត​ធ្វើ​ឲ្យ​រូបរាង​​មិន​សមមាត្រ​គ្នា​ ឬ​អ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង​ផ្នែក​ណា​មួយ​នៃ​រូបរាង​ គប្បី​ចាប់​ផ្តើម​ហាត់​ពី​ផ្នែក​ដែល​អ្នក​មិន​ពេញ​ចិត្ត​ឲ្យ​បាន​ច្រើន​ជាង​ គេ។ បើ​ទោះ​ជា​យ៉ាង​ណា​ក្តី អ្នក​ត្រូវ​ហាត់​ប្រាណ​លើ​ផ្នែក​ដទៃ​ទៀត​ផង​ដែរ​ ដើម្បី​ឲ្យ​សាច់​ដុំ​មាន​ការ​វិវឌ្ឍន៍​ទន្ទឹម​គ្នា។​
តើ​អ្នក​ត្រូវ​រៀបចំ​អ្វី​ខ្លះ​ដើម្បីធ្វើ​ការ​​ហាត់​ប្រាណ​?
ក្នុង ​នោះ​ផង​ដែរ​ លោក​ Grim ថ្លែង​ថា​ បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​ហាត់​ប្រាណ​ទាមទារ​ឲ្យ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​​ ដើម្បី​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់​ និង​ ភាព​អំណត់​ក្នុង​ការ​ទទួល​យក​របប​អាហារ​សុខភាព​ថ្មី​ផង​ដែរ។

Popular posts from this blog

ការហាត់ប្រាណ ទាំង៧ប្រភេទ ដែលអាចផ្លាស់ប្តូរ រូបរាង ឲ្យមើលទៅស្រស់ស្អាត

របៀបហាត់ប្រាណ ១០យ៉ាងជួយពន្លូតកម្ពស់