៥នាទី របាំងធម្មជាតិនេះ ជួយសម្រស់ឱ្យក្មេងជាងវ័យភ្លាម!
មនុស្សគ្រប់គ្នាតែងតែមានការព្រួយបារម្ភទៅនឹងការឈាមចូលដល់វ័យចំណាស់របស់ពួកគេ។ ពួគគេបានចំណាយប្រាក់ទិញផលិតផលមកប្រើប្រាស់ តែសម្រាប់អ្នកមួយចំនួនទៀត គេជ្រើសរើសដំណោះស្រាយតាមបែបធម្មជាតិ។ ព្រោះវាងាយស្រួល អស់ថវិការតិចព្រមទាំងចំណេញពេល ដោយគ្រាន់តែប្រើប្រាស់នូវគ្រឿងផ្សំពីរមុខ ដែលមានក្នុងផ្ទះបាយរបស់អ្នកស្រាប់ នោះអ្នកនឹងទទួលបានភាពស្រស់ស្អាត។
គ្រឿងផ្សំ៖
- - ក្រូចឆ្មា កន្លះស្លាបព្រាកាហ្វេ
- - ស៊ុតស ១គ្រាប់
បំបែកស៊ុតយកតែពណ៌ស បន្ទាប់មកកូរវាឱ្យឡើងពពុះ ទើបបន្ថែមក្រូចឆ្មាចូល រួចកុរវាម្តងទៀត ដើម្បីឱ្យល្បាយមួយនេះរលាយចូលគ្នាសព្វល្អ។ ធ្វើការលាងសម្អាតមុខ និងករបស់អ្នកឱ្យបានស្អាត បន្ទាប់មកធ្វើការលាបល្បាយលើផ្ទៃមុខរបស់អ្នកថ្នមៗ ដោយចលនាជារង្វង់ៗ។ អ្នកគួរធ្វើចលនាមួយនេះ ឱ្យបាន ៥ទៅ ១០នាទី រួចធ្វើការលាងមុខរបស់អ្នក ជាមួយនឹងទឹកក្តៅឧណ្ឌៗ។ នៅពេលដែលអ្នកអនុវត្តន៍នូវវិធីមួយនេះ វានឹងធ្វើឱ្យស្បែករបស់អ្នក មានសំណើម ភ្លីរលោងនិងក្មេងជាងមុន។ អ្នកគួរតែអនុវត្តន៍វា ឱ្យបាន ម្តងទៅ២ដងក្នុងមួយសប្តាហ៍៕