អាហារសំខាន់៥មុខ ដែលស្រ្តីអាយុចាប់ពី ៣០ឆ្នាំឡើងទៅ មិនអាចខ្វះបាន!
មនុស្សមិនអាចរស់នៅ ដោយគ្មានអាហារនោះទេ។ ម្ហូបអាហារ គឺមានសារៈសំខាន់ ណាស់ចំពោះរាងកាយទាំងសុខភាព និងសម្រស់ ដែលក្នុងនោះមានអាហារ ៥យ៉ាងដែលផ្ដល់ផលប្រយោជន៍ខ្លាំង ដល់ស្ដ្រីដែលមានវ័យចាប់ពី ៣០ឆ្នាំឡើងទៅ ដែលមិនគួរណាខ្វះនូវអាហារទាំង ៥មុខនេះដាច់ខាត ដើម្បីថែទាំសុខភាព ការពារជំងឺផ្សេងៗដែលនឹងមកយាយី។ អាហារទាំង ៥មុខនោះមានដូចតទៅ៖
១. ទឹកដោះគោជូរធម្មជាតិដែលមានជាតិខ្លាញ់ទាប៖ វាមានប្រយោជន៍អាចជួយ កាត់ បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ និងការឆ្លងមេរោគចូលទៅក្នុង ទ្វារមាសស្រ្តី ក្រៅពីនេះវាថែមទាំងមាន ផ្ទុកសារធាតុកាល់ស្យូមខ្ពស់ ជួយបង្ការជំងឺពុកឆ្អឹងបានយ៉ាងល្អផងដែរ។
គួរទទួលទានវាឱ្យបាន៖ ក្នុងមួយសប្តាហ៍ ៣-៥ ដង។
២. ខ្លាញ់ត្រី៖ ត្រីដែលមានជាតិខ្លាញ់ដូចជា
ត្រីសាលម៉ុង និងពពួកត្រីសមុទ្រជាដើម មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា
3ជាច្រើន ដែលអាចជួយបង្ការជំងឺរលាកសន្លាករ៉ាំរ៉ៃ ដែលជាទូទៅត្រូវបានគេរកឃើញថា
វាច្រើនកើតមានឡើងចំពោះស្ត្រី ច្រើនជាងបុរស។
គួរទទួលទានខ្លាញ់ត្រីឱ្យបាន៖ ២-៣ដង ក្នុងមួយសប្តាហ៍។
៣. គ្រាប់សណ្តែក រាប់ទាំងសណ្តែកដែលអាចបរិភោគបានទាំងសំបកផង៖ ដូចជាសណ្តែកខៀវ
សណ្តែកក្រហម សណ្តែកខ្មៅជាដើម រួមទាំងសណ្តែកសៀង និង សណ្តែកដីផងដែរ
សុទ្ធតែមានសារជាតិសរសៃខ្ពស់ដែលអាចជួយ អង់ហ្ស៊ីមប្រូទីអេស ការពារ
និងកាត់បន្ថយការរីកសាយនៃកោសិកាមហារីក ជួយការពារជំងឺមហារីកសុដន់
និងបន្ថយផលប៉ះពាល់យ៉ាងខ្លាំង ទៅលើអ័រម៉ូនភេទរបស់ស្រី្ត។
គួរទទួលទានឱ្យបាន៖២-៣ ដង ក្នុងមួយសប្តាហ៍។
៤. ប៉េងប៉ោះ និងឪឡឹក៖ ពួកវាមានផ្ទុកសារជាតិលីកូពីន ដែលអាចជួយការពារ ជំងឺមហារីកសុដន់ និងប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដែលវាធ្វើឱ្យស្រ្តីមើលទៅ មានវ័យក្មេងជាងមុន ថែមទាំងអាចជួយការពារស្បែកពីកាំរស្មីឡាស៊ែ ដែលធ្វើឱ្យខូចខាតដល់ស្បែកបានទៀតផង។
គួរទទួលទានឱ្យបាន៖ ៣-៥ដង ក្នុងមួយសប្តាហ៍។
៥. ប្រភេទប៊ឺរី៖ ដូចជា ផ្លែប្លូប៊ឺរី (blueberry) ស្ត្រ៊រប៊ឹរី (strawberry) រ៉ាស់ប៊ឺរី (raspberry) ជាដើម សុទ្ធតែបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួសជុលកោសិកាក្នុង រាងកាយរបស់យើង។ ដូចគ្នានេះផងដែរ តាមការស្រាវជ្រាវបានបញ្ជាក់ថា វាមានសមត្ថភាពអាចជួយកាត់បន្ថយហានិភ័យ នៃជំងឺមហារីកជាច្រើនរួម ទាំងជំងឺមហារីកសុដន់ ជំងឺមហារីកប្រព័ន្ធរំលាយអាហារបានយ៉ាង មានប្រសិទ្ធភាពទៀតផង។
គួរទទួលទានឱ្យបាន៖ ៣-៤ ដង ក្នុងមួយសប្តាហ៍។
ដូច្នេះប្រសិនចង់ក្លាយជានារី ដែលមានសុខភាពល្អ និងសម្រស់ស្រស់ស្អាត ទោះឈានចូលដល់វ័យជ្រេបន្តិចក្តី ក៏អស់បារម្ភដែរជាមួយនឹង អាហារទាំង៥មុខខាងលើនេះ៕