គួរភ្ញាក់ផ្អើលណាស់ដែលមិនធ្លាប់ដឹងពីមុន! ផឹកទឹកឱ្យត្រូវក្បួន ជួយព្យាបាលមុនលើស្បែកមុខឱ្យជាសះស្បើយ

​មនុស្ស​ជាច្រើន​ប្រហែល​មិនបាន​ដឹងថា ទឹក​មួយ​កែវ​អាចជួយ​ដល់​សុខភាព​និង​សម្រស់​ឡើយ​។ ទឹក​គឺជា​ផ្នែក​សំខាន់បំផុត​នៅលើ​រាងកាយ​មនុស្ស និង​ជួយ​ដល់​មុខងារ​រាងកាយ​ជាច្រើន​ឱ្យ​ដំណើរការ​។​
​    ​ខ្វះ​ជាតិ​ទឹក​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​នោះទេ ប៉ុន្ដែ​ធ្វើឱ្យ​ស្បែក​របស់​អ្នក​ជ្រួញ និង​កើតមុន​ផងដែរ​។ ខណៈដែល​អ្នក​ខ្វះ​ជាតិ​ទឹក​ហើយ ប្រើ​ផលិតផល​សម្រស់​ដើម្បីឱ្យ​មានមុខ​ស្អាត​នោះ ប្រៀប​បានដាក់​ជាតិពុល​នៅលើ​ស្បែក​អ៊ីចឹង​។​
​    ​* ធ្វើ​ដូចម្ដេច​ដើម្បី​ការពារ​ស្បែក​របស់​អ្នក​ពី មេរោគ​មុន​ដ៏​ចង្រៃ រៀងរាល់​ព្រឹក​?
​    ​- ផឹកទឹក ១៥០ មិ​ល្លី​លីត្រ​បន្ទាប់ពី​ក្រោក​ពី​គេង​។​
​    ​- ហាម​បរិភោគ​អាហារ​អ្វី​ទាំងអស់​រយៈពេល ៤៥ នាទី បន្ទាប់ពី​ផឹកទឹក​រួច​។​
​    ​* ចំណាំ​៖
​    ​- ទឹក​មិន​ត្រូវមាន​សីតុណ្ហភាព​ដល់ ៤៥ អង្សា​ទេ ចៀសវាង​ស្ដើង​ស្រទាប់​មាត់ បំពង់ក និង​ក្រពះ​។​
​    ​- នៅពេល​ពិសា​ត្រូវ​ពិសា​សន្សឹមៗ ហើយ​មិនត្រូវ​ពិសា​លើសពី ១៥០ ដល់ ២០០ មិ​ល្លី​លីត្រ​ឡើយ​។​
​    ​- បន្ទាប់ពី​បាយ​រួច​មិនត្រូវ​ផឹកទឹក​ភ្លាមៗ​នោះទេ ត្រូវ​ចាំ​កន្លះ​ម៉ោង​សិន​សឹម​ផឹកទឹក​៕
Untitled 1

Popular posts from this blog

ការហាត់ប្រាណ ទាំង៧ប្រភេទ ដែលអាចផ្លាស់ប្តូរ រូបរាង ឲ្យមើលទៅស្រស់ស្អាត

របៀបហាត់ប្រាណ ១០យ៉ាងជួយពន្លូតកម្ពស់