Posts

Showing posts from November, 2016

អាហារទាំង ១៤ មុខ សម្រាប់ជួយដល់បុរសៗ ដែលប្រាថ្នាចង់បានសាច់ដុំ!

Image
មនុស្សយើង ប្រសិនបើធ្វើលំហាត់ប្រាណ (មិនថាចង់សម្រកទម្ងន់ ចង់បានសាច់ដុំ ចង់បានរាងស្អាត ឬចង់បានសុខភាពល្អនោះទេ) គឺខំប្រឹងហាត់ទាំងលំបាកលំបិន និងមិនសូវជាខ្វល់ខ្វាយអំពីរបបអាហាររូបត្ថម្ភឡើយ។ ហេតុនេះហើយ ពេលវេលា និងការខិតខំប្រឹងប្រែងរបស់ពួកគេ បានក្លាយជាអាសារបង់ និងអត់ប្រយោជន៍។ ជាពិសេស សម្រាប់អ្នកដែលចង់បានសាច់ដុំ អ្នកមិនត្រូវមើលរំលង ការទទួលទានរបបអាហារឡើយ ពីព្រោះអាហាររូបត្ថម្ភមួយចំនួនធំ អាចជួយឲ្យអ្នកមានកម្លាំង និងកើនថាមពល ហើយលើសពីនេះទៅទៀត មានអាហារមួយចំនួនជួយដល់តុល្យភាពរាងកាយ ដែលធ្វើឲ្យអ្នកកាន់តែមានភាពទាក់ទាញ។ ខាងក្រោមនេះគឺជាបណ្តាម្ហូបអាហារ ដែលអាចជួយបង្កើនសាច់ដុំបុរស ដោយគួបផ្សំជាមួយនឹងការហាត់ប្រាណជាប្រចាំផង ៖  ១. សាច់គោសុទ្ធ គ្មានខ្លាញ់ អត្តពលិកដែលចង់បានសាច់ដុំ គឺត្រូវតែទទួលទានសាច់គោ ក្នុងរបបអាហារប្រចាំថ្ងៃ។ សាច់គោគ្មានខ្លាញ់ ជួយដល់ការរីកលូតលាស់សាច់ដុំ ដោយសារតែវាផ្ទុកជាតិដែក ស័ង្កសី វីតាមីន B និងអាស៊ីតអាមីណូ ដែលជាអាំងស៊ុយលីន ក្នុងការជំរុញការលូតលាស់សាច់ដុំ។ សម្រាប់អ្នកដែលចង់សម្រកទម្ងន់ សាច់គោសុទ្ធ ជាជម្រើសដ៏ល្អ ពីព្រោះត្រឹមតែសាច់គោ ៨៥ ក្រាម គឺមានជាតិប្រូតេអ៊ីនស្មើនឹងសណ្តែក ១ ពែងកន្លះឯណ...

របៀបហាត់ប្រាណ ១០យ៉ាងជួយពន្លូតកម្ពស់

Image
កម្ពស់គឺជាចំណុចមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា ព្រោះវាអាចជួយឲ្យយើងមាន រូបរាងស្រស់ស្អាតឬមើលទៅសង្ហាជាង។ បើលោកអ្នកមានកម្ពស់ទាប ហើយមានបំណងចង់លូតកម្ពស់ មានវិធីច្រើនយ៉ាង ដូចជាលេបថ្នាំ ចាក់ថ្នាំ ឬឱសថប៉ូវផ្សេងៗទៀត។ ប៉ុន្តែវាអាចគ្មានប្រសិទ្ធភាពខ្ពស់ ប្រសិនបើខ្វះការហាត់ប្រាណ ដូច្នេះខាងក្រោមនេះគឺជាលំហាត់មួយចំនួន ជំនួយការលូតកម្ពស់ប្រសើរបំផុត៖ ១. ហែលទឹក៖ ការហែលទឹកតម្រូវឲ្យអ្នកប្រើប្រាស់កម្លាំងដៃ និងកម្លាំងជើង ដូច្នេះវាអាចជួយអ្នកលូតកម្ពស់បានដោយមិនដឹងខ្លួន ប្រសិនបើអ្នកអនុវត្ត ២ម៉ោងក្នុង១ថ្ងៃជាប្រចាំ។ ២. ព្យូរខ្លួនឬលើកខ្លួន៖ ការហាត់ប្រាណប្រភេទនេះ វាតម្រូវឲ្យអ្នកប្រើកម្លាំងដៃទាញ ដើម្បីលើកដងខ្លួនទាំងអស់ឡើង ហើយជើងរបស់អ្នកសំយុងចុះក្រោម ឬចេញកាយវិការផ្សេងៗ វាមានប្រយោជន៍ខ្លាំង ដែលអាចជួយពន្លូតកម្ពស់របស់អ្នកបាន។ ៣. ឱនងើបប៉ះម្រាមជើង៖ ការឱនងើបដោយយកដៃទាំង ២ប៉ះម្រាមជើង វាអាចជួយសម្រួល ឲ្យចង្កេះរបស់អ្នកនិងសរសៃធ្វើចលនាបានល្អ។ ៤. ពត់ខ្លួនឡើងលើ៖  អ្នកអាចដេកផ្កាប់មុខ ប៉ុន្តែពត់ខ្លួនងើបក្បាលឡើងលើ ដូចពស់វែក។ ពេលអ្នកធ្វើដូចនេះ កាន់តែច្រើន វាអាចជួយឲ្យឆ្អឹងខ្នងរបស់អ្នកកាន់តែលូតលាស់ល្អ។ ៥. ដេកផ្ងារងើប...

តិចនិកថ្មី! វិធីខាត់ស្បែកឱ្យស ខ្ចីគ្រប់កន្លែង!

Image
ម្សៅសូដា (Baking Soda) ឬសូដ្យូមបៃកាណាត (Sodium bicarbonate) គឺជាប្រភេទម្សៅម្យ៉ាង ដែលអ្នកគួរមានបម្រុងទុកនៅក្នុងផ្ទះបាយជានិច្ច ព្រោះថាវាក៏អាចនាំយកមកលាងបន្លែផ្លែឈើបន្លែ ឬសាច់ជ្រូកក៏បាន ឬក៏អាចដាក់ក្នុងម៉ាស៊ីនបោកសម្លៀកបំពាក់ក៏បាន ដើម្បីកម្ចាត់ក្លិនអាក្រក់នានា។ នៅក្នុងនោះក៏នៅមាន អត្ថប្រយោជន៍មួយផ្សេងទៀត ដែលមិនត្រូវមើលរំលងនោះគឺ អ្នកក៏អាចយកវាមកខាត់ស្បែកបានយ៉ាងល្អ។ ជាមួយនឹងម្សៅនេះ វាមានរបៀបប្រើស្រដៀងគ្នា ទៅនឹងរូបមន្តនៃការប្រើស្ករ ឬអំបិលនៅក្នុងការខាត់ស្បែកដែរ ដោយអាចជួយឱ្យស្បែករាងកាយ មានភាពស្រស់ស្អាត។ ខាងក្រោមនេះជារូបមន្តដ៏ងាយស្រួលមួយចំនួន សម្រាប់នារីៗ ដែលចង់បានស្បែកសស្អាត៖ #រូបមន្តទី១៖   ជួយបន្ទន់ស្បែករបស់អ្នក។ ដោយលាយម្សៅសូដា ជាមួយម្សៅស្រូវសាលី ទឹកដោះគោស្រស់ និងទឹកឃ្មុំ។ បន្ទាប់មកកូរវាចូលគ្នាឱ្យបានល្អ និងការរង់ចាំម្សៅ ស្រូវសាលីឡើងល្អ (ដាក់ម្សៅស្រូវសាលី ដោយសារតែវាធ្វើឱ្យស្បែកទន់ ហើយប្រេងរបស់វានឹងជួយការពារស្បែក) រួចសឹមនាំមកខាត់ស្បែក ថ្នមៗ ទាំងស្បែកមុខ និងខ្លួន។ #រូបមន្តទី២៖   បង្កើនស្បែកឱ្យសចាំងភ្លឺ។ ដោយការប្រើម្សៅសូដា ២ស្លាបព្រាបាយ លាយទឹកឃ្មុំ១ស្លាបព្រាបាយ និងទឹកក្រូចឆ្មារ ១ស្លាបព្...

ចង់បានមុខស្អាតសភ្លឺថ្លាជាងរាល់ដង... ម៉ាសបិទមុខផ្សំឡើងពីការ៉ុត អាចជួយអ្នកបាន!

Image
បបូរមាត់ពណ៌ផ្កាឈូក ថ្ពាល់ក្រហមព្រឿងៗគួរឱ្យស្រឡាញ់ និងគួរជាទីទាក់ទាញ  ពីមនុស្សនៅជុំវិញខ្លួន គឺជាបំណងប្រាថ្នាសំខាន់ សម្រាប់មនុស្សស្រីគ្រប់ៗរូប។ ភាពស្រស់ស្អាតទាំងនេះ មនុស្សស្រីខ្លះដែលមានសំណាង គឺបានទទួលវាមក ពីធម្មជាតិស្រាប់ដោយមិនចាំបាច់ កែច្នៃតុបតែងច្រើននោះទេ ក៏ស្រស់ស្អាតដែរ ក៏ប៉ុន្តែគួរឱ្យសោកស្តាយដែលភាពស្រស់ស្អាត បានមកពីធម្មជាតិបែបនេះ មនុស្សស្រី គ្រប់គ្នាមិនមែនសុទ្ធ តែមានសំណាង អាចទទួលបានវាមក ដោយងាយៗទេ។ ដូច្នេះមានតែការកែច្នៃតុបតែងបន្ថែម ទើបអាចជួយស្រោចស្រង់បានខ្លះ។   ផ្ទៃមុខរបស់មនុស្ស គឺសំខាន់ណាស់ ព្រោះកាលណាយើងនិយាយ ទៅកាន់នរណាម្នាក់ គឺគេមើលមុខជាមុខសិន បើយើងមានមុខស្អាតភ្លឺរលោង វាក៏ជាអំណោយផងល្អដែរ សម្រាប់បង្កើតទំនាក់ទំនងល្អជាមួយគ្នា។ នោះគឺដោយសារតែ មានវីតាមីនជួយធ្វើឱ្យ ថ្ពាល់មានពណ៌ក្រហមព្រឿង ពីធម្មជាតិដោយមិនចាំបាច់ពឹងលើ ក្រែមម្សៅ ...។ ការ៉ុតមានវីតាមីន C អាចសារធាតុប្រឆាំងអុកស៊ីតកម្ម បានយ៉ាងច្រើនក្រៃលែង ដោយហេតុនេះ ការ៉ុត អាចលើកស្ទួយស្បែករបស់អ្នក ឱ្យមានសភាពស្រស់ស្អាតបាន  ព្រោះវានឹងចូលទៅជួយផលិត ស្រទាប់កូឡាជែនបានល្អជាងគេ។ ប្រសិនបើអ្នក ចង់ឱ្យមានស្បែកពេញដោយរស្មីភ្លឺថ្លា សូមកុំមើលរំ...

អាហារសំខាន់៥មុខ ដែលស្រ្តីអាយុចាប់ពី ៣០ឆ្នាំឡើងទៅ មិនអាចខ្វះបាន!

Image
មនុស្សមិនអាចរស់នៅ ដោយគ្មានអាហារនោះទេ។ ម្ហូបអាហារ គឺមានសារៈសំខាន់ ណាស់ចំពោះរាងកាយទាំងសុខភាព និងសម្រស់ ដែលក្នុងនោះមានអាហារ ៥យ៉ាងដែលផ្ដល់ផលប្រយោជន៍ខ្លាំង ដល់ស្ដ្រីដែលមានវ័យចាប់ពី ៣០ឆ្នាំឡើងទៅ ដែលមិនគួរណាខ្វះនូវអាហារទាំង ៥មុខនេះដាច់ខាត ដើម្បីថែទាំសុខភាព ការពារជំងឺផ្សេងៗដែលនឹងមកយាយី។ អាហារទាំង ៥មុខនោះមានដូចតទៅ៖ ១. ទឹកដោះគោជូរធម្មជាតិដែលមានជាតិខ្លាញ់ទាប៖   វាមានប្រយោជន៍អាចជួយ  កាត់ បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ និងការឆ្លងមេរោគចូលទៅក្នុង ទ្វារមាសស្រ្តី ក្រៅពីនេះវាថែមទាំងមាន ផ្ទុកសារធាតុកាល់ស្យូមខ្ពស់ ជួយបង្ការជំងឺពុកឆ្អឹងបានយ៉ាងល្អផងដែរ។ គួរទទួលទានវាឱ្យបាន៖ ក្នុងមួយសប្តាហ៍ ៣-៥ ដង។ ២. ខ្លាញ់ត្រី៖   ត្រីដែលមានជាតិខ្លាញ់ដូចជា ត្រីសាលម៉ុង និងពពួកត្រីសមុទ្រជាដើម មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា 3ជាច្រើន ដែលអាចជួយបង្ការជំងឺរលាកសន្លាករ៉ាំរ៉ៃ ដែលជាទូទៅត្រូវបានគេរកឃើញថា វាច្រើនកើតមានឡើងចំពោះស្ត្រី ច្រើនជាងបុរស។ គួរទទួលទានខ្លាញ់ត្រីឱ្យបាន៖ ២-៣ដង ក្នុងមួយសប្តាហ៍។   ៣. គ្រាប់សណ្តែក រាប់ទាំងសណ្តែកដែលអាចបរិភោគបានទាំងសំបកផង៖   ដូចជាសណ្តែកខៀវ សណ្តែកក្រហម សណ្តែកខ្មៅជាដ...