អត្ថប្រយោជន៍ដ៏អស្ចារ្យដែលគូស្នេហ៍ទទួលបានពេលដែលហាត់ប្រាណជាមួយគ្នា
ការហាត់ប្រាណឬលេងកីឡាគឺជារឿងដ៏ល្អមួយដែលអ្នកគួរតែធ្វើ ហើយវារឹតតែពិសេសបើអ្នកអាចហាត់ឬលេងជាមួយដៃគូរបស់អ្នកព្រោះវាពិតជាផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ 1. ជំរុញទំនាក់ទំនងរបស់អ្នកឲ្យកាន់តែជិតស្និទ្ធ ៖ នៅពេលដែលអ្នកលេងកីឡា ឬហាត់ប្រាណជាមួយដៃគូរបស់អ្នក នោះវារឹតតែអ្នកនិងគាត់កាន់តែស្និទ្ធស្នាល មានពេលជាមួយគ្នាកាន់តែច្រើន។ 2. ការហាត់ប្រាណរបស់អ្នកកាន់តែមានប្រសិទ្ធភាព ៖ ពេលដែលអ្នកធ្វើអ្វីដែលមានដៃគូនៅជាមួយ អ្នកប្រាកដជាមានទឹកចិត្ត ហើយចង់ឲ្យគាត់ឃើញថាអ្នកល្អ ពូកែ ដូច្នេះអ្នកប្រាកដជាខំប្រឹងធ្វើវា។ 3. ធ្វើឲ្យដៃគូរបស់អ្នកមានអារម្មណ៍ពិសេស ៖ នៅពេលដែលអ្នកធ្វើអ្វីក៏មានគាត់ហើយគាត់ក៏មានអ្នក នោះពិតជាធ្វើឲ្យគូស្នេហ៍មានអារម្មណ៍កក់ក្ដៅ និងគិតថាខ្លួនឯងពិសេសបំផុត។ 4. ជួយឲ្យអ្នកឆាប់សម្រេចគោលដៅ ៖ ពេលខ្លះអ្នកហត់ អ្នកបាក់ទឹកចិត្ត មិនចង់បន្តហាត់ ឬលេងវាទៀត តែពេលដែលមានការលើកទឹកចិត្តពីមនុស្សដែលអ្នកស្រឡា...