Posts

Showing posts from September, 2016

វិធីកម្ចាត់មុនក្បាលខ្មៅ និងមុនសាច់ ឲ្យបានលឿនបំផុត ជាពិសេសសម្រាប់បុរសៗ

Image
# អ្វីទៅជាមុនក្បាលខ្មៅ និងមុនសាច់? មុនក្បាលខ្មៅ (Blackheads) គឺជាមុនមួយប្រភេទ ដែលមានលក្ខខណ្ឌស្បែកដូចជាដំបៅ (ជាមុន ជាស្នាមអុជៗផ្សេងៗ)។ វាជាមុន ដូចដំបៅពណ៌ខ្មៅ ដែលមានផ្ទុកជាតិ Melanin Oxidized ដែលជាសារធាតុកកើតឡើង ដោយកោសិកាស្បែកហៅថា មេឡាណូស៊ីត (Melanocytes) ឬអាចនិយាយបានថា ស្ថានភាពរន្ធញើសរបស់ស្បែក ត្រូវបានស្ទះ។ រីឯ មុនសាច់ ត្រូវបានគេស្គាល់ហើយថា ជាមុនគ្មានមុខ កើតឡើងលើផ្ទៃមុខ ដោយសារតែស្ទះរន្ធញើស បណ្តាលមកពី ភាពកខ្វក់ ខ្លាញ់ និងកោសិកាស្បែកចាស់ៗ។ វាច្រើនកើតមាននៅលើ ច្រមុះ ថ្ពាល់ សៀតផ្កា និងនៅត្រង់ថ្ងាស។ មុនសាច់ ស្រដៀងនឹងមុនក្បាលខ្មៅដែរ គ្រាន់តែ វាមានដុំសាច់ពណ៌ស ឬពណ៌លឿងប៉ុណ្ណោះ។ # អ្វីជាមូលហេតុដែលបណ្តាលឲ្យកើត មុនក្បាលខ្មៅ និងមុនសាច់? ជាក់ស្តែង រន្ធញើសនៅលើស្បែក កឺជាចំណុចចាប់ផ្តើមនៃ មុនក្បាលខ្មៅ និងមុនសាច់។ ភាពកខ្វក់ ធូលីដី ពីបរិស្ថានជុំវិញ និងកោសិកាចាស់ៗ អាចជ្រៀតចូលរន្ធញើស ដែលចំហរបស់ផ្ទៃមុខយើងបាន។ ជាតិខ្លាញ់ដែលមាននៅក្នុងរន្ធញើស នឹងលាយជាមួយនឹងធូលីដី រួចធ្វើឲ្យស្ទះរន្ធញើស បង្កើតបានជាមុនសាច់ លើផ្ទៃមុខ។ ជាងនេះទៅទៀត ប្រសិនបើធូលីដីនៅតែបន្ត ជ្រៀតចូលរន្ធញើសនោះ បន្តទៀត វានឹងធ្វើឲ្យខ្...

អស្ចារ្យ! ភេសជ្ជៈទាំងនេះ ជួយលាងពោះវៀនអ្នកបាន​ ត្រឹមតែរយៈពេល៧ថ្ងៃ!

Image
រាងកាយមនុស្សយើងតែងមានជាតិពុលជាច្រើន ដែលនេះជាមូលហេតុនៃជម្ងឺនានាធ្វើឱ្យសុខភាពធ្លាក់ចុះផងដែរ។ ឯសភាពស្បែកក៏មិនភ្លឺថ្លា និងកាន់តែចាស់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណែកពោះវៀនក៏ធ្វើទុកគ្មានសុខភាពល្អ ដោយសារការទទួលទានអាហារពោរពេញទៅដោយសារជាតិគីមី។ ប៉ុន្តែកុំបារម្ភថ្ងៃនេះខ្មែរឡូតសូមចែករំលែកភេសជ្ជៈផ្សំពីរូបមន្តសាមញ្ញ សម្រាប់សម្អាតពោះវៀន បានដោយខ្លួនឯងក្នុងរយៈពេល ត្រឹមតែ៧ថ្ងៃ គ្មានការរំខាន និងជាភេសជ្ជៈបំបាត់ជាតិពុលចេញពីរាងកាយផងដែរ។ ភេសជ្ជៈទាំងនោះមានដូចជា៖ ១. ទឹកក្រូចឆ្មារ៖ វាមានគុណសម្បត្តិក្នុងការបំបាត់ជាតិពុលចេញពីពោះវៀន ធ្វើឱ្យមានកម្លាំង និងអាចជួយយើងក្នុងការសម្រកទម្ងន់ផងដែរ។ វាសម្បូរទៅដោយ វីតាមីនC ជំនួយកោសិកាពោះវៀនបណ្តេញសារជាតិអាក្រក់ និងជួយដល់ប្រព័ន្ធរំលាយ អាហារ។ គួរទទួលទានពេកក្រោកពីគេងរាល់ព្រឹក​​ ដើម្បីជាការបណ្តេញកាកសំណល់ ពីពោះវៀនបានល្អ។ ២.ទឹកខ្ញី៖ ខ្ញីមានលក្ខណៈសម្បត្តិក្នុងការប្រឆាំង នឹងការរលាកដ៏លើសលប់ របស់ពោះវៀន វាជួយកាត់បន្ថយអាស៊ីតលើស ក្នុងក្រពះពោះវៀន ល្អសម្រាប់អ្នកដែលមានការចាល់ជាតិអាស៊ីត ជំនួយឈាមបានយ៉ាងល្អប្រសើរ។ គួរប្រើខ្ញីស្រស់ ឬដាំលាយជាមួយទឹក ឬប្រើម្ស៉ៅខ្ញីលាយទឹកក៏បាន ទទួលដើម្...

៣វិធីងាយៗ ព្យាបាលមុននៅលើមុខ ដោយប្រើប្រទាលកន្ទុយក្រពើ!

Image
អ្នកប្រាកដជាធ្លាប់បានដឹងរួចមកហើយ ពីអត្ថប្រយោជន៍ជាច្រើនយ៉ាងរបស់ ប្រទាលកន្ទុយក្រពើ។ ក្រៅពីមាននូវលក្ខណៈសម្បត្តិធ្វើជាឱសថជំនួយ សុខភាពហើយ វាក៏នៅអាចជួយបំបាត់ការកើតមុន នៅលើមុខរបស់អ្នកបាន យ៉ាងមានប្រសិទ្ធភាពទៀតផង ដោយគ្រាន់តែអនុវត្តតាមរូបមន្តងាយៗ ទាំង៣នេះ ស្នាមជាំខ្មៅ មុខមុន កន្ទួលរមាស់ និងខ្ទុះផងត្រូវបានព្យាបាល កម្ចាត់ក្តីសៅហ្មងនៅក្នុងចិត្តអ្នក។ រូបមន្តទាំងនោះមានដូចតទៅ៖ រូបមន្តទី១៖ ត្រូវមាន សាច់ប្រទាលកន្ទុយក្រពើ១/២កូនចាន។ #អនុរវត្ត៖ នេះជារូបមន្តងាយស្រួលមួយសម្រាប់ស្រីៗ វាអាចបំបាត់រោគមុន ជារៀងរាល់ថ្ងៃ ដោយគ្រាន់តែយក សាច់ប្រទាលក្នុងបរិមាណនេះមកកាត់វា ទៅជាបំណែកតូច ឬយកទៅក្រឡុកឱ្យម៉ត់ក៏បាន បន្ទាប់មកលាបវានៅលើស្បែកមុខ លក្ខណៈដូចធ្វើជាម៉ាសបិទមុខ សម្រាប់គេងនៅពេលយប់។ ក្រោយមកនៅពេល ព្រឹកក្រោកពីគេងសឹមលាងទឹកចេញ នោះអ្នកនឹងសម្គាល់ឃើញថា ផ្ទៃមុខស្រស់ថ្លា មុនចាប់ផ្តើមស្រកចុះជាបណ្តើរ និងអាចការពារការកើតមុន ពិសេសថែមទាំងជួយ ព្យាបាលស្នាមអុចខ្មៅនៅលើស្បែកមុខបានយ៉ាងល្អទៀតផង។ រូបមន្តទី២៖ ត្រូវមានគ្រឿងផ្សំដូចជា សាច់ប្រទាលកន្ទុយក្រពើ ១/៤ កូនចាន (យកសាច់ម៉ត់) + ទឹកដោះគោស្រស់ ១/៤ កូនចាន + ម្ស៉ៅរមៀត ១ស្លាបព្...

គុណសម្បត្តិ ៦យ៉ាង គួរយល់ដឹងពីផ្លែស្រ្ត៊រប៊ឺរី ដើម្បីជំនួយសុខភាព!

Image
ស្រ្ត៊រប៊ឺរីពណ៌ក្រហមជាប្រភេទផ្លែឈើម្យ៉ាង ដែលមានរូបរាងស្រស់ស្អាតគួរឱ្យចង់ ទទួលទាន។ ក្រៅពីមានរូបខាងក្រៅ ស្រស់ស្អាតហើយ វាក៏ត្រូវបានគេចាត់ទុកថា ជាផ្លែឈើមួយដែលមានគុណប្រយោជន៍ខ្ពស់ ក្នុងការជំនួយសុខភាពរាងកាយ របស់យើងផងដែរ។ ផ្លែស្រ្ត៊រប៊ឺរី មានគុណសម្បត្តិខាងផ្នែកសុខភាព ៦យ៉ាងសំខាន់ៗដូចជា៖ ១. ជួយថែទាំភ្នែក៖ បញ្ហាទាក់ទងជាមួយនឹងកែវភ្នែកមួយភាគធំ គឺបណ្តាលមកពី រ៉ាឌីកាល់សេរី និងកង្វះសារជាតិចិញ្ចឹម។ ត្រូវនឹងផ្លែស្រ្ត៊រប៊ឺរី មានវីតាមីនC អាស៊ីតLavonia Patapsco អាស៊ីតPhenolic និងអាស៊ីតValenzuela ដែលអាចជួយកាត់បន្ថយដំណើរការមិនប្រក្រតីផ្សេងៗរបស់ភ្នែក។ ក្រៅពីនេះ វាក៏មានផ្ទុកប៉ូតាស្យូម ជួយរក្សាស្ថេរភាពសម្ពាធឈាមនៅក្នុងភ្នែក ឱ្យមានសភាពធម្មតា។ ជួយការពារនៅពេលដែលយើងមានវ័យចំណាស់ ឬពេលដែលភ្នែកឆ្លងមេរោគនានា។ លើសពីនេះទៅទៀត ភាពចាស់ធ្វើឱ្យសាច់ដុំភ្នែកកាន់តែយ៉ាប់យ៉ឺន ផ្លែស្រ្ត៊រប៊ឺរីក៏អាចជួយបានយ៉ាងល្អ។ ២. ការការពារជម្ងឺរលាកសន្លាក់៖ ស្រ្ត៊រប៊ឺរីអាចជួយបណ្តេញសារធាតុប្រឆាំង អុកស៊ីតកម្ម និងជាតិពុល ព្រមទាំងជួយបន្ថែមជាតិខ្លាញ់នៅក្នុងសន្លាក់។ ក្រៅពីនេះ វាក៏ជួយការពារជម្ងឺផ្សេងៗ ក្នុងករណីរាងកាយរបស់យើងកាលណា សាច់ដុំ...

អាហារ ៥ យ៉ាងដែលសម្បូរដោយជាតិ protein និង carbohydrates ល្អសម្រាប់អ្នកចង់កើនសាច់ដុំ

Image
ខាងក្រោមនេះគឺជាអាហារ ៥ យ៉ាង ដែលមានផ្ទុកទៅដោយ carbohydrates និង ជាតិ protein មានគុណភាពខ្ពស់ ជំនួយដល់ផែនការកើនទម្ងន់ និង កើនសាច់ដុំរបស់លោកអ្នក។ Protein ចាត់ទុកជាសារជាតិសំខាន់ក្នុងការបង្កើត និងលូតលាស់នៃសាច់ដុំ។ ទន្ទឹមនឹងនោះ carbohydrates ក៏ជាធាតុផ្សំដ៍អស្ចារ្យជំនួយ ដល់ដំណើរការកើនសាច់ដុំដែរ។ ពេលធ្វើលំហាត់ប្រាណ ការផ្គត់ផ្គង់ carbohydrates អាចជួយឲ្យរាងកាយរបស់អ្នកប្រើប្រាស់ glycogen (ថាមពល) មានចលនាត្រង់កន្លែងសាច់ដុំ ព្រោះបើរាងកាយមានជាតិ carbohydrates មិនគ្រប់គ្រាន់ទេ វាពិបាកណាស់ក្នុងការឡើងសាច់ដុំ។ ខាងក្រោមនេះគឺជាអាហារ ៥ យ៉ាងដែលផ្ទុកទៅដោយ carbohydrates និង protein ជំនួយដល់ផែនការ កើនទម្ងន់ និង កើនសាច់ដុំរបស់លោកអ្នក។ 1. ស៊ុត (ផ្នែកស)៖ អ្នកអាចឃើញវានៅក្នុងបណ្ដាផលិតផលអាហារូបត្ថម្ភ សម្រាប់រាងកាយដូចជា៖ ទឹកដោះគោបង្កើនសាច់ដុំ និង ម្សៅប្រូតេអ៊ីន របស់អ្នកហាត់ប្រាណ ។ ផ្នែកសនៃស៊ុតមានផ្ទុក calories 99, protein 21g, carbohydrates 2g ដែលមិនមានជាតិខ្លាញ់ច្រើន ល្អសម្រាប់អ្នកធ្វើលំហាត់ប្រាណ។ ញុំាអាហារពេលព្រឹកជាមួយ ស៊ុត ៦គ្រាប់ យកតែផ្នែកស (ស្ងោរ ឬ ជៀន) រួច ផឹកទឹកត្រចៀកកាំ ។ វាជាអាហារល្អណាស់ សម...

ហាត់ប្រាណពេលព្រឹក និងហាត់ប្រាណពេលល្ងាច តើមួយណាល្អជាង?

Image
តើអ្នកកំពុងរៀបចំចាប់ផ្តើម បង្កើតទម្លាប់ ហាត់ប្រាណមែនទេ? អ្នកប្រាកដជា ត្រូវគិតថាហាត់ប្រាណនៅពេលណា ទើបអាចផ្តល់អត្ថប្រយោជន៍ជាអតិបរមា មកឲ្យខ្លួនអ្នក។ ប៉ុន្តែអ្នកនៅតែមានមន្ទិលសង្ស័យ មិនដឹងថាគួរហាត់ប្រាណពេលព្រឹក ឬពេលល្ងាចនោះទេ។ មនុស្សជាច្រើន គិតថាមានតែការហាត់ប្រាណ នៅពេលព្រឹកទេ ដែលអាចផ្តល់អត្ថប្រយោជន៍សុខភាពបានល្អជាង ការហាត់ប្រាណនៅពេលល្ងាច តែក៏នៅមានអ្នកអ្នកជំនាញផ្សេងទៀត ជំទាស់គំនិតនេះដែរ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍មួយចំនួន ដែលអាចជួយអ្នកឲ្យសម្រេចចិត្តបានត្រឹមត្រូវបំផុត ថាអ្នកគួរហាត់ប្រាណនៅពេលព្រឹក ឬពេលល្ងាច ៖ # អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណនៅពេលព្រឹក *ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការធ្វើលំហាត់ប្រាណនៅពេលព្រឹកគឺ ល្អបំផុតសម្រាប់ការ កាត់បន្ថយសម្ពាធឈាម និងជួយឲ្យគេងលក់ស្រួល។ *គេបានតាមដាន កម្រិតសម្ពាធឈាម និងលំនាំការគេង នៃមនុស្សមួយក្រុម ដែលមានអាយុចាប់ពី ៤០ ទៅ ៦០ ឆ្នាំ។ ពួកគេបានធ្វើលំហាត់ប្រាណ ជាមធ្យម ៣ ដង ក្នុងមួយសប្តាហ៍ និងមានរយៈពេល ៣០ នាទីរាល់ការហាត់ប្រាណម្តងៗ។ គេបានបែងចែកឲ្យពួកគេ ធ្វើលំហាត់ប្រាណ ៣ ពេលផ្សេងៗគ្នាគឺ ៖ ម៉ោង ៧ ព្រឹក ម៉ោង ១ ថ្ងៃ និងម៉ោង ៧ យប់។ ជាលទ្ធផល រា...

៥​ក្បាច់​សម្រក​ខ្លាញ់​ក្បាល​ពោះ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង

Image
ការ ​ហាត់​ប្រាណ​ជា​រឿង​សំខាន់​សម្រាប់​សុខភាព ប៉ុន្តែ​មនុស្ស​ជា​ច្រើន​តែង​យក​លេស​ថា​រវល់ ទើប​បណ្ដាល​ឲ្យ​ខ្លាញ់​ក្បាល​ពោះ​កើន​ឡើង​ជា​លំដាប់។ ដើម្បី​កុំ​ឲ្យ​បញ្ហា​នេះ​កើត​ឡើង​បន្ត​ទៀត លោក Grim ដែល​ធ្លាប់​ស្រាវជ្រាវ​ច្រើន​​​ពី​តិកនិក​ហាត់​ប្រាណ បាន​បង្ហាញ ៥​ក្បាច់​ងាយ​ៗ អាច​ឲ្យ​លោក​អ្នក​អនុវត្ត​សម្រក​ខ្លាញ់​ក្បាល​ពោះ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​ បាន។ យ៉ាង ​ណា​ក្ដី Grim បាន​បញ្ជាក់​ថា ការ​ហាត់​ប្រាណ​ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​ព្យាយាម និង​អត់ធ្មត់​បំផុត ទើប​អាច​សម្រេច​តាម​ចិត្ត​ចង់​បាន។ ការ​ហាត់​ប្រាណ​សម្រក​តែ​ក្បាល​ពោះ​គ្មាន​ប្រសិទ្ធភាព​ខ្លាំង​ឡើយ លុះ​ត្រា​ហាត់​គ្រប់​ផ្នែក​ទាំង​អស់​ទើប​បាន​ផល ប៉ុន្តែ​ប្រសិន​បើ​លោក​អ្នក​រវល់​គួរ​ចំណាយ​ពេល​ខ្លះ​ហាត់​នៅ​ផ្ទះ​ដោយ​ ខ្លួន​ឯង។ ម្ចាស់ ​ Page Facebook “Cambodia Gym Lover” បាន​​អះ​អាង​ថា ខ្លួន​ចាប់​ផ្ដើម​ហាត់​ដំបូង​ដោយ​គ្មាន​ក្បួន​ខ្នាត ទើប​ធ្វើ​ឲ្យ​រាងកាយ​ខូច​អស់។ ប៉ុន្តែ​ក្រោយ​មក លោក​បាន​កំណត់​ការ​ហាត់​ប្រាណ​មាន​បែប​ផែន​ត្រឹម​ត្រូវ​រយៈ​ពេល ១​ឆ្នាំ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ជាតិ​ខ្លាញ់​ចុះ​នៅ​សល់ ៨ភាគ​រយ ខណៈ​ដែល​កាល​ពី​មុន​មាន​ដល់​ទៅ​ជាង ២០...

វិធីសាស្ត្រហាត់សាច់ទ្រូងឲ្យណែនល្អ​ ពាក់​អាវ​ឃើញ​រាង​ស្អាត

Image
1. Exercise 1 ការហាត់ប្រាណជារឿងចាំបាច់សម្រាប់សុខភាពប៉ុន្តែបើហាត់ដោយគ្មានក្បួនខ្នាតពិតជាមិនអាច ​មាន​ប្រសិទ្ធភាព​ខ្ពស់​ឡើយជា​ពិសេស​គឺអ្នក​ដែល​ចង់​បាន​រាង​ស្អាត​តែ​ម្ដង។ លោកដែល​ធ្លាប់​ស្រាវជ្រាវ​ច្រើន​ពី​តិកនិក​ហាត់​ប្រាណ​បាន​បង្ហាញ​ វិធីសាស្ត្រ៤​យ៉ាង​ដើម្បី​ហាត់​ប្រាណ​ឲ្យ​ចេញ​សាច់​ទ្រូង​​ណែន​ល្អ។ វិធីសាស្ត្រហាត់សាច់ទ្រូងឲ្យណែនល្អ 2. Exercise 2 ការ ​ហាត់​ប្រាណ​ជា​រឿង​ចាំ​បាច់​សម្រាប់​សុខភាព ប៉ុន្តែ​បើ​ហាត់​ដោយ​គ្មាន​ក្បួន​ខ្នាត​ពិត​ជា​មិន​អាច​មាន​ប្រសិទ្ធភាព​ ខ្ពស់​ឡើយ ជា​ពិសេស​គឺ​អ្នក​ដែល​ចង់​បាន​រាង​ស្អាត​តែ​ម្ដង។

Workout Tips for Those in Pursuit of their Ideal Body Shape

Image
Have you ever been frustrated that you don’t have the ideal body, and wondered how to get it? And what is your definition of good looking? To look good and improve your body shape, you need to exercise every part of your body. A few years ago, Mr. Grim, manager of the popular Facebook page “Cambodia Gym Lover,” found that he had grown flabby due to an unhealthy diet. But after only 14 months of doing the right workout, his body shape was close what he wanted. Cambodia Gym Lover was created to share and answer problems relating to fitness and working out. Mr. Grim is self-taught, learning from research on the Internet, including YouTube, and through self-experimentation. According to Mr. Grim, there is a lot of confusion among the public when it comes to identifying the ideal shape.   អ្វី​ទៅ​ដែល​ហៅ​ថា​រូបរាង​សង្ហារ? លោក Grim បាននិយាយ​ថា​ មនុស្ស​ភាគ​ច្រើន​ តែង​តែ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ហាត់​ប្រាណ​ដើម្បី​ទទួល​បាន​ សាច់ដុំ​ក្បាល​ពោះ​ ៦ កង់​ តែ​ប៉ុណ្ណោះ។ ប៉ុន...

អត្តពលិកស្រស់សង្ហា វ័យក្មេង ជម្រើសជាតិចិន កំពុងធ្វើឲ្យនារីៗ ឈ្លក់វង្វេង!

Image
ប្រេស៊ីល៖  ធ្លាប់តែឃើញសម្រស់តារាចម្រៀងប្រុស តារាសម្តែងប្រុសល្បីៗ បញ្ចេញនូវរូបរាងស្រស់សង្ហា ធ្វើឲ្យនារីៗចាប់ចិត្ត ប៉ុន្តែបុរសវ័យក្មេងៗ ដែលជាអត្តពលិក នៃកីឡាហែលទឹក ជម្រើសជាតិមួយរូបនេះវិញ បានធ្វើឲ្យអ្នកប្រើប្រាស់អិុនធើណេត ក៏ដូចជាបណ្តាញសង្គម កំពុងតែមានការជ្រួលជ្រើមជាមួយរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីរូបរាងដ៏ស្រស់សង្ហា ដែលធ្វើឲ្យនារីៗជាច្រើនឈ្លក់វង្វេងផងដែរ។ អត្តពលិករដ៏ស្រស់សង្ហា និងវ័យក្មេងរូបនេះ មានឈ្មោះថា Ning Zetao ដែលមានវ័យទើបតែ ២៣ឆ្នាំ តែប៉ុណ្ណោះ បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសនារីៗ ភ្ញាក់ផ្អើលជាមួយនឹងសម្រស់ដ៏ស្រស់សង្ហារបស់គេ នៅពេលដែលរូបភាពជាច្រើនរបស់ Ning អំឡុងពេលគេធ្វើការហ្វឹកហាត់នៅប្រទេសប្រស៊ីល ត្រូវបានគេបង្ហោះចែកចាយ។ សព្វថ្ងៃ Ning គឺជាអត្តពលិកកីឡាហែលទឹកតំណាងឲ្យប្រទេសចិន នៅព្រឹត្តការណ៍ អូឡាំពិកឆ្នាំ២០១៦ នៅទីក្រុង Rio ប្រទេសប្រេស៊ីល។ គួរបញ្ជាក់ផងដែរផងដែរ បច្ចុប្បន្ននេះ Ning កំពុងត្រៀមខ្លួន និងប្រឹងប្រែងហ្វឹកហាត់ យ៉ាងខ្លាំងផងដែរ។ ជាមួយគ្នានេះដែរ ទាក់ទងនឹងរូបភាពវិញ Ning ត្រូវបានរៀបចំឲ្យថតដោះអាវនៅមុខទង់ជាតិប្រទេសចិន ដើម្បីបញ្ជាក់ពីការតំណាង ដែលនេះកាន់តែធ្វើឲ្យមហា...
Image
ភ្នំពេញ ៖ ក្នុងពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា ប្រជាជនខ្មែរ  បានចាប់អារម្មណ៍ច្រើនលើវិស័យកីឡា និងបញ្ហាសុខភាព ជាពិសេស ក្រុម យុវជន តែម្តង ដែលនេះជាកត្តាធ្វើឲ្យ យុវជនជាច្រើន បានចំណាយពេលវេលា ទៅលេងកីឡា ហាត់ប្រាណ និងលើកសាច់ដុំ នៅតាមក្លិបហាត់ ប្រាណ ដែលបានបើកជាច្រើនកន្លែង ក្នុងរាជធានីភ្នំពេញ។ ដោយសង្កេតពី ការចាប់អារម្មណ៍ច្រើន ក្នុងការហាត់ប្រាណ និងលើកសាច់ដុំ បែបនេះហើយ ខ្មែរឡូត បានចុះទៅសំភាសន៍ជាមួយ យុវជន ម្នាក់មាន ឈ្មោះ សុត្ថាវីត វ័យ ២២ឆ្នាំ ជាអ្នករស់នៅខេត្តសៀមរាប និងបានមករស់នៅទីក្រុងភំ្នពេញ ដើម្បីបន្តការសិក្សា និងធ្វើការ។ សុត្ថាវីត តែងតែ ចំណាយពេលទំនេរពីការសិក្សា និងការងារ មកក្លិបហាត់ប្រាណ ដើម្បីហាត់ប្រាណ លើកយកសាច់ដុំ ជាប្រចាំ។ ខាងក្រោមជា កិច្ចសម្ភាសន៍ រវាង ខ្មែរឡូត និងសុត្ថាវីត៖ ខ្មែរឡូត៖ តើ សុត្ថាវីត ហាត់ប្រាណលើកសាច់ដុំ រយៈពេលប៉ុន្មានឆ្នាំ ហើយជាប្រចាំប៉ុន្មានថ្ងៃក្នុងមួយ សប្តាហ៍ ? សុត្ថាវីត ៖   សំរាប់ការហាត់នេះ ខ្ញុំបានហាត់ប្រាណអស់រយៈពេលជាង ៣ឆ្នាំមកហើយ គឺហាត់ចាប់តាំងពី ខ្ញុំ មកបន្តការសិក្សា នៅក្នុងក្រុង ភ្នំពេញ ម្ល៉េះ។ ក្នុងមួយសប្តាហ៍ មកហាត់ ៥ថ្ងៃ និងហាត់ប្រាណ ពី ១ម...

គួរដឹង! ការហាត់ប្រាណ របស់ស្ត្រី មានផ្ទៃពោះ អាចជួយឲ្យ ទារកគេចផុត ពីរោគបេះដូង!

Image
បរទេស៖ កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្រ្តបាន បញ្ចេញរបាយការណ៍ ថ្មីមួយទៀត ទាក់ទងទៅនិង វិធីល្អៗសម្រាប់ មាតាដែលកំពុង ពរពោះដោយបាន លើកឡើងថា ពួកគេគួរតែ ធ្វើការហាត់ប្រាណ ជាប្រចាំដើម្បី អាចឲ្យទារក របស់ខ្លួន ជៀសផុតពី ការប្រឈមមុខ និងការឡើង សំពាធឈាមខ្ពស់ នៅពេលធំឡើង។ យោងតាមរបាយការណ៍ របស់ក្រុមអ្នក វិទ្យាសាស្រ្តបាន ឲ្យដឹងថា កុមារដែលមាន ម្តាយជាអ្នក ហាត់ប្រាណជា ប្រចាំនោះ ពួកគេតែងតែ មានសំពាធឈាមទាប ដែលជាកត្តា ដ៏សំខាន់មួយ សម្រាប់សុខភាព របស់ពួកគេ នៅពេលដែល ឈានដល់អាយុ ចាប់ពី១០ឆ្នាំ ឡើងទៅ។ ផ្ទុយទៅវិញ ប្រសិនបើម្តាយ ដែលកំពុងមាន ផ្ទៃពោះជា ពិសេសចាប់ពី ៥ទៅ៦ខែនោះ មិនធ្លាប់ឬ ក៏មិនសូវបាន ហាត់ប្រាណនោះទេ អាចនឹងធ្វើឲ្យ ទារក កើតចេញមក មានទំងន់ស្រាល ព្រមទាំងប្រឈម មុខនឹងការឡើង សំពាធឈាមដែល អាចនាំឲ្យមាន ជំងឺរោគបេះដូង ឬក៏ដាច់សរសៃ ឈាមក្នុងខួរក្បាល នៅពេលដែលកូនៗ របស់ពួកគេធំឡើង។ លោកសាស្ត្រាចារ្យ James Pivarnik អ្នកដឹកនាំ ក្នុងការស្រាវជ្រាវ នៃសាកលវិទ្យាល័យ Michigan របស់សហរដ្ឋអាមេរិក បាននិយាយថា “លំហាត់ប្រាណ របស់ស្ត្រីដែល កំពុងមានផ្ទៃពោះ គឺពិតជាសំខាន់ណាស់ សម្រាប់ទារក ក្នុងផ្ទៃរបស់ពួកគេ ហើយសកម្មភាព បែបនេះក៏អាច ជួ...

ទស្សនា ការហាត់ប្រាណ ដ៏រស់រវើក របស់មនុស្សចាស់ៗ នៅចិន ដែលអ្នក មិននឹកស្មានដល់

Image
ចិន ៖ ភាគច្រើន អ្នកតែងតែគិតថា មនុស្សដែលមាន វ័យចំណាស់ គឺពួកគាត់ មិនអាច បញ្ចេញ សកម្មភាពរស់រវើក ដូចជាមនុស្ស ជំទង់បាន នោះទេ។ ប៉ុន្តែថ្ងៃនេះ អ្នកនឹងប្លែកអារម្មណ៍ ជាមួយវីដេអូមួយ ដែលស្តែងពីប្រជាជនវ័យចំណាស់ នៅចិន មួយចំនួន បានចំណាយពេលវេលា មកហាត់ប្រាណ។ ចំពោះសកម្មភាព របស់ពួកគាត់ មានដូចជា ការរមៀលខ្លួន លោតជាមួយខ្សែពួរជាដើម ហើយពួកគាត់ ក៏អាចធ្វើសកម្មភាព ជាច្រើនទៀត បាន ផងដែរ។ បន្ថែមពីនេះទៅទៀត ការហាត់ប្រាណបែបនេះ អាចជួយឲ្យពួកគាត់ មានសុខភាពល្អ និងអាចរក្សារូបរាង កុំឲ្យមានសភាព ទ្រុឌទ្រោម ខ្លាំងពេក។ យ៉ាងណាមិញ យើងគួរតែរៀន អនុវត្តន៍ក្បាច់ហាត់ប្រាណ ១ទៅ២ក្បាច់ តាមពួកគាត់ ដើម្បីអាចទទួល បាន នូវរាងកាយ ដ៏រឹងមាំបាន។ តោះចាំ អីទៀត ទស្សនាសកម្មភាពរបស់ មនុស្សវ័យចំណាស់ ហាត់ប្រាណ ទាំងអស់គ្នា ថាតើពួកគាត់ ពិតជាខ្លាំងយ៉ាងណា៖

ការហាត់ប្រាណ ទាំង៧ប្រភេទ ដែលអាចផ្លាស់ប្តូរ រូបរាង ឲ្យមើលទៅស្រស់ស្អាត

Image
តើលោកអ្នក កំពុងតែស្វែងរកវិធីហាត់ប្រាណ ដែលមានប្រសិទ្ធិភាព ដើម្បីជាជំនួយ និងការផ្លាស់ប្តូររូបរាង របស់អ្នកមែនទេ? មានលំហាត់ប្រាណ ដ៏អស្ចារ្យមួយចំនួន ដែលអាចជួយអ្នក ឲ្យឈានដល់គោលដៅ រក្សារាងរបស់អ្នក។ ខាងក្រោមនេះ គឺជាវិធីហាត់ប្រាណទាំង៧ប្រភេទ ដែលអាចឲ្យអ្នករក្សារាងបាន ហើយថែមទាំងមាន សុខភាពល្អថែមទៀផង៖ ១. ការលោតអន្ទាក់ ខ្សែលោតអន្ទាក់ គឺមានតម្លៃថោកសមរម្យ អាចយកទៅបានគ្រប់ទីន្លែង និងងាយស្រួលក្នុងការទុកដាក់ ហើយលោកអ្នក អាចអនុវត្ត ការហាត់ប្រាណ ដោយការលោតអន្ទាក់នេះ បាននៅគ្រប់ទីកន្លែង ព្រោះតែវាជាកីឡាម្យ៉ាងដែលមាន ភាពងាយស្រួលក្នុងការអនុវត្ត និងទទួលបានលទ្ធផលល្អថែមទៀតផង។ ២. ការអង្គុយជារាងមុំកែង   ការធ្វើលំហាត់ប្រាណប្រភេទនេះ មានឥទ្ធិពលជួយកាត់បន្ថយ ការបរិភោគដែលនាំឲ្យហល់ពោះ ហើយអាចពង្រឹងរាងកាយ និងដុតកាឡូរី បានឆាប់រហ័ស។ ដើម្បីជំរុញការដុតកាឡូរី នៅក្នុងខ្លួនរបស់អ្នក បានកាន់តែឆាប់រហ័សនោះ លោកអ្នកអាចអង្គុយរបៀបនេះ ហើយលោតតិចៗ ផងនោះ វាកាន់តែមានប្រសិទ្ធិភាព។ ៣. អាហ្វង់ មនុស្សជាច្រើន បានចៀសវាងការធ្វើ លំហាត់ប្រាណបែបអាហ្វង់នេះ ដោយសារតែគេមិនយល់ពី អត្ថប្រយោជន៍របស់វា តាមពិតទៅ លំហាត់ប្រាណប្រភេទនេះ ប...